ជ្រើសរើសភាសា: Khmer Khmer English English
ពិធីអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៥ ខែឧសភា ឆ្នាំ ២០២៦

នាព្រឹកថ្ងៃចន្ទ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦
លោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមមេទ្ទីញអបអរសាទរខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ប្រតិភូអមដំណេីរ អនុប្រធានកត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី ប្រធានគណៈកម្មការ សាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម លោកជំទាវ ឧកញ៉ា លោកលោកស្រី មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្រ្តីរាជការ ពាណិជ្ជករ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស អ្នកស្ម័គ្រចិត្ត និងក្មួយៗយុជនកាកបាទក្រហមកម្ពុជា ចូលរួមប្រមាណជាង៨០០នាក់។

ព័ត៌មានទាក់ទង